ការសរសេររអត្ថបទពាណិជ្ជកម្ម Copywriting

ជាមួយនឹងការវិវត្តន៍នៅក្នុងវិស័យទីផ្សារឌីជីថលនាពេលបច្ចុប្បន្ននេះ​ ការសរសេរអត្ថបទពាណិជ្ជកម្ម(COPY WRITING) បានដើរតួយ៉ាងសំខាន់ដែលមិនអាចខ្វះបាន​​​នឹងកំពុងទទួលបានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។​ គោលបំណងនៃ​ COPY WRITING គឺដើម្បីជំរុញអតិថិជនគោលដៅរបស់អ្នកឱ្យមានសកម្មភាពណាមួយជាមួយអ្វីដែលបានផ្សព្វផ្សាយ។


📍ភាពខុសគ្នារវាង​ Content Writing & Copy Writing


🤞🏻ការសរសេរមាតិកា(Content Writing) - ត្រូវបានផ្តោតសំខាន់ក្នុងការនាំយកចំនួនអ្នកមើល​(traffic) និងរក្សាឬបង្កើនចំនួនអ្នកមើលនោះដោយគោលបំណងផ្តល់តម្លៃបន្ថែមទៅកាន់អ្នកអាន ពោលគឺដូចជាការផ្តល់ព័ត៌មាន ការអប់រំ ពេលខ្លះបែបកម្សាន្តជាដើម។


🤞🏻 ការសរសេរអត្ថបទពាណិជ្ជកម្ម​(COPY WRITING) - គឺបំប្លែងចំនួនអ្នកមើលនោះ​ទៅជាអតិថិជន។

"Copy Writing គឺជាហេតុផលដែលមនុស្សទិញផលិតផលឬសេវាកម្មរបស់អ្នក"


📍កន្លែងដែលអ្នកអាចមើលឃើញការសរសេរអត្ថបទពាណិជ្ជកម្ម

     • នៅក្នុង​ Caption នៃ Facebook Ads

     • នៅក្នុង Caption នៃ Google Ads

     • នៅលើ landing page…


📍Copywriting​ ដែលមិនសូវមានភាពទាក់ទាញ៖

     • នេះជាផលិតផលរបស់ខ្ញុំ

     • នេះជាអ្វីដែលវាបានធ្វើ

     • នេះជាចំណុចល្អរបស់វា…

📍Copywriting​ ដែលទាក់ទាញ៖

     • នេះជាបញ្ហារបស់អ្នក

     • នេះជាអត្ថប្រយោជន៍ដែលទទួលបានពីការដោះស្រាយបញ្ហានោះ

     • នេះជាមូលហេតុដែលបានធ្វើអោយ...អ្នកមិនដំណើរការ​

     • នេះគឺជាអ្វីដែលនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាទាំងនោះ…


📍យោងតាមហេតុផលខាងលើ​ នេះជាគន្លឹះបន្ថែមទៀតសម្រាប់អត្ថបទមួយនេះ

✌️ផ្លាស់​ប្តូរ​ Call-to-actions ទៅជា Call-to-values

✌️កុំប្រាប់គេពីអ្វីដែលគេត្រូវធ្វើ ប្រាប់ពួកគេពីអ្វីដែលពួកគេទទួលបាន។

ឧទាហរណ៍:

Get started 👉🏻 Create your website

Start free trial 👉🏻 Try it at no cost


ខ្ញុំមិនមែនជាអ្នកជំនាញប៉ុន្នានទេទៅលើការសរសេរ(ពីព្រោះចំណេះដឹងទាំងខ្មែរ​ ទាំងភាសា​​ អត់កើតទាំងពីរ😅)​ ប៉ុន្តែគ្រាន់តែខ្ញុំធ្លាប់បានធ្វើវាបានខ្លះៗដែលទាក់ទងទៅនឹងការសរសេរនេះដូចជា​ ការសរសេរ​នៅលើ Facebook & Google ads, Blogs, Website Content​ ជាពិសេស​ SEO Content (Meta Data).... ហើយអ្វីដែលខ្ញុំបានចែករំលែកខាងលើ វាបានជួយខ្ញុំក្នុងការសរសេររបស់ខ្ញុំខ្លះដែរ ដូច្នេះខ្ញុំសង្ឈឹមថា​អត្ថបទនេះក៏អាចជួយអ្នកអានទាំងអស់គ្នាបានខ្លះដូចគ្នា✌️ 

ពីខ្ញុំអេដមីនដ៏ស្រស់ស្អាត🤣


Join Group: https://www.facebook.com/groups/1050561172262569/

Telegram: https://t.me/pteahdigital


#copywriting #contentwriting #digitalmarketing #content #contentwriter #writing #seo





Comments