ភាពខុសគ្នារវាង crawling - indexing - ranking

 នៅក្នុងការដំណើរការ SEO អ្នកទាំងអស់គ្នាប្រហែលបានឃើញពាក្យថា crawling - indexing - ranking ជាញឹកញាប់ ហើយក៏ប្រហែលជាមានចម្ងល់ថា តើវាមានភាពខុសគ្នាដូចម្តេចទៅ?

ហើយនេះជាអ្វីដែលយើងលើកយកមកនិយាយក្នុងអត្ថបទនេះ សម្រាប់អ្នកដែលមិនទាន់ដឹងច្បាស់ថាអ្វីជាភាពខុសគ្នារវាង #crawling #indexing #ranking 

📍Crawling -  Crawlers បានរកឃើញតំណភ្ជាប់(Links) ហើយបានឆ្លងកាត់តំណភ្ជាប់ទាំងនោះ ដើម្បីធ្វើបច្ចុប្បន្នភាព(update) និងស្វែងរកមាតិកាថ្មីៗនៅទីនោះ។

📍Indexing - បន្ទាប់ពី crawlers រកឃើញមាតិកាហើយ គឺគេចាប់ផ្តើមពិនិត្យមើលវា ហើយបានរៀបវាតាមលំដាប់លំដោយ។

📍Ranking - នៅពេលដែលអ្វីៗគ្រប់យ៉ាងរួចរាល់ Google ពិនិត្យមើលព័ត៌មាននៅក្នុង index ហើយស្វែងរកការផ្គូផ្គងដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់នៅពេលពួកគេស្វែងរក។

នេះគ្រាន់តែជាអ្វីដែលខ្ញុំយល់និងបានស្វែងរក ​ខ្ញុំ​សង្ឃឹម​ថា​វា​គ្រប់​គ្រាន់ដែលអាចអោយអ្នកទាំងអស់គ្នាយល់បានដូចខ្ញុំដែរ ពីរបៀបដែលពួកវាខុសគ្នា។

បើអ្នកទាំងអស់គ្នាដឹងថា វាមានរបៀបខុសគ្នាផ្សេងទៀតប្រាប់អេដមីនវិញផងណា😉


#technicalseo #google #seocambodia



Comments