តើអីទៅជា SEO? តើវាដំណើរការយ៉ាងម៉េចទៅ?
មានអ្នកជុំវិញខ្លួនខ្ញុំជាច្រើន ពួកគាត់បានសួរមកខ្ញុំថា ខ្ញុំកំពុងធ្វើការលើផ្នែកអ្វីរាល់ថ្ងៃ? ខ្ញុំបានឆ្លើយថាធ្វើ SEO, ប៉ុន្តែសំណួរមិនទាន់ចប់ត្រឹមហ្នឹងទេបែរជាមានសំណួរកាន់តែច្រើនដែលបានឆ្លើយតបមកវិញ! SEO ហ្នឹងអីគេ? មានមុខដំណែងនឹងដែរ? ហើយគេធ្វើអីខ្លះ?…?
ខ្ញុំនេះបានបូរបាច់ រ៉ាយរ៉ាប់ពេញហ្នឹង ចង់ក្រោយខ្ញុំក៏បានប្រាប់គេថាធ្វើដូចអ្នកលក់អនឡាញទូទៅរាល់ថ្ងៃចឹង :))😅
ឥឡូវត្រលប់មកប្រធានបទយើងវិញ កាលពីប៉ុន្មានផុសមុនខ្ញុំបានផុសចែករំលែកទាក់ទងជាមួយការធ្វើ SEO ដូចជា Tools, Backlink... អីផ្សេងៗជាច្រើនទៀត ប៉ុន្តែសំណួរដែលខ្ញុំបានទទួលត្រលប់មកវិញនោះគឺស្រដៀងគ្នាតែម្តង តើអីទៅជាSEO? វាសំខាន់មិចទៅ?…
✌️តោះថ្ងៃនេះយើងមកបូរបាច់តាមបែបសរសេរវិញម្តងអំពីរឿងនេះ!
📍តើអីទៅជា SEO?
#SEO មកពីពាក្យពេញថា Search Engine Optimization - ការបង្កើនប្រសិទ្ធិភាពនៅលើម៉ាសុីនស្វែងរក។
SEO គឺជាយុទ្ធសាស្រ្តទីផ្សារឌីជីថលមួយ ដែលផ្តោតលើការបង្កើនប្រសិទ្ធភាពវត្តមានគេហទំព័រ(#Website)របស់អ្នកនៅលើម៉ាស៊ីនស្វែងរកដូចជា Google…។ គោលបំណងសំខាន់នៃ SEO គឺដើម្បីទទួលបានចំនួនអ្នកចូលមើលគោលដៅឬ និយាយម្យ៉ាងទៀតថា SEO គឺជាដំណើរការនៃការធ្វើឱ្យគេហទំព័ររបស់អ្នកទទួលបានភាពទាក់ទាញនៅលើម៉ាស៊ីនស្វែងរកដោយអ្នកប្រើប្រាស់ (#SEO_friendly)។
ប្រសិនបើគេហទំព័ររបស់អ្នកមិនបង្ហាញវត្តមាននៅលើលទ្ធផលរបស់ google ទេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺដោយសារតែ SEO របស់អ្នកមិនត្រូវបានធ្វើឱ្យល្អប្រសើរគ្រប់គ្រាន់នៅឡើយ ។
📍តើវាដំណើរការយ៉ាងម៉េចទៅ? (ក្រាហ្វក្នុងរូប)
#ម៉ាស៊ីនស្វែងរក ផ្តល់លទ្ធផលស្វែងរកដែលពាក់ព័ន្ធតែអ្វីដែលអ្នកប្រើកំពុងស្វែងរកប៉ុណ្ណោះ ដែលនេះត្រូវបានធ្វើដោយ '#Crawling' តាមរយៈគេហទំព័រ ដើម្បីអោយយល់កាន់តែច្បាស់អំពីអ្វីដែលគេហទំព័រនោះកំពុងធ្វើ និងក៏ជួយឱ្យវាផ្តល់នូវលទ្ធផលដែលពាក់ព័ន្ធតាមដែលអាចធ្វើទៅបានចំពោះប្រធានបទ ឬពាក្យគន្លឹះមួយចំនួនផងដែរ។ លើសពីនេះទៅទៀត ម៉ាស៊ីនស្វែងរកប្រើ '#Spiders' ដើម្បីប្រមូលយកព័ត៌មានគ្រប់ប្រភេទទាំងអស់អំពីគេហទំព័ររបស់អ្នក រួមទាំងផេកផងដែរ។
នេះអនុញ្ញាតឱ្យពួកគេអាចកំណត់បានយ៉ាងងាយស្រួលថាតើត្រូវផ្តល់ឲ្យអ្នកប្រើប្រាស់ជាមួយទំព័រណាខ្លះដែលមាននៅលើគេហទំព័ររបស់អ្នក ដោយពួកគេពិនិត្យមើលលើល្បឿនទំព័រ(page speed) ចំណងជើង(title) សញ្ញាសង្គម(social signal) តំណភ្ជាប់ខាងក្នុង (internal link) តំណត្រឡប់(backlink)…។
📍ហើយនេះជាហេតុផលដែលអ្នកគួរតែចាប់ផ្តើមធ្វើ SEO:
✅ វិសាលភាពនៃការមើលឃើញ - SEO ផ្តល់ឱ្យគេហទំព័ររបស់អ្នកនូវវិសាលភាពនៃការមើលឃើញដើម្បីទាក់ទាញទស្សនិកជនគោលដៅរបស់អ្នក។
ចំណាត់ថ្នាក់របស់អ្នកកាន់តែខ្ពស់ ចរាចរ និងការចុចកាន់តែច្រើនដែលអ្នកទទួលបាន។
✅ ទំនុកចិត្ត និងភាពជឿជាក់ - អ្នកប្រើប្រាស់ជឿទុកចិត្តលើម៉ាស៊ីនស្វែងរក ដូច្នេះហើយការដាក់អោយមានចំណាត់ថ្នាក់ខ្ពស់អាចប្រាប់អ្នកប្រើប្រាស់ថាគេហទំព័ររបស់អ្នកគឺប្រភពដែលគួរឱ្យទុកចិត្ត។
✅ យល់ពីទស្សនិកជនរបស់អ្នក - SEO នឹងធ្វើឱ្យអ្នកយល់ពីតម្រូវការទស្សនិកជនរបស់អ្នក តាមរយៈការវិភាគ និងកែសម្រួលគេហទំព័ររបស់អ្នកដើម្បីបំពេញតម្រូវការរបស់ពួកគេ។
✅ បទពិសោធន៍នៃអ្នកប្រើប្រាស់ - គោលបំណងនៃ SEO គឺដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានដែលពួកគេកំពុងតែស្វែងរកឲ្យកាន់តែងាយស្រួល និងចំណាយពេលស្វែងរកតិច។
SEO ជាដៃគូរល្អបំផុតជាមួយ Web Design!😉

Comments
Post a Comment