តើអ្វីទៅជា Backlinks? ហើយវាសំខាន់អត់? តើយើអាចទទួលវានបានដោយរបៀបណា?

 📈🔗 ការបង្កើតតំណភ្ជាប់ (#Links_Building) គឺជារឿងដែលស្មុគស្មាញមួយក្នុងការធ្វើ SEO ហើយខ្ញុំបានចំណាយពេលជាច្រើនដើម្បីរៀន និងអនុវត្តន៍ពីរបៀបដែលធ្វើវាឱ្យបានត្រឹមត្រូវ ប៉ុន្តែនៅតែមិនទាន់សុីជម្រៅច្រើននៅឡើយទេ។ ថ្ងៃនេះយើង​ក៏នឹង​មិន​ចូលជ្រៅណាស់ណាដែល😅 គ្រាន់តែខ្ញុំលើកយកពីចំណុចចាប់ផ្តើមដែលសំខាន់ហើយសាមញ្ញ ដែលស្របទៅនឹងសំណួរដែលគ្នាយើងចង់ដឹង។


មុននឹងចូលទៅដល់របៀបក្នុងការបង្កើនចំនួនតំណភ្ជាប់ដែលត្រលប់មកវេបសាយ(Backlinks) អោយកាន់តែសុីជម្រៅ យើងមកចាប់ផ្តើមយល់ពីត្រង់ តំណភ្ជាប់ (LINKS) ដែលជាពាក្យដែលយើងគួរដឹងនៅក្នុង SEO មួយចំនួនជាមុនសិន:

☄️ការបង្កើតតំណភ្ជាប់ (Link Building) គឺជាដំណើរការនៃការទទួលបាន backlinks យ៉ាងសកម្ម នេះជាចំណុចពិសេសដែលទាមទារការអនុវត្តច្រើន ដែលទាមទារការសាកល្បង និងមានកំហុសមួយចំនួនកើតឡើងជារឿងធម្មតានៃដំណើរការ SEO នេះ។

📍Internal Links: នេះជាតំណភ្ជាប់រវាងគេហទំព័រនៅលើដែន(domain)ដូចគ្នា ពីផេកមួយទៅផេកមួយទៀតដើម្បីជួយអ្នករករកងាយស្រួលស្វែងរកនៅលើគេហទំព័រ។

📍External Links: ជាការភ្ជាប់រវាងតំណភ្ជាប់របស់យើងទៅគេហទំព័រនៅលើដែន(domain)ផ្សេងទៀត ហើយមានគោលបំណងផ្សេងៗទៅតាមអ្នកដាក់។

📍Outgoing Links: ជាតំណភ្ជាប់ដែលត្រូវចេញ(ដែលត្រូវបានគេប្រើប្រាស់នៅកន្លែងណាមួយ) 

📍Backlinks ឬ Inbound Links: និយាយអោយស្រួលយល់គឺជា Links នៅលើគេហទំព័រផ្សេង ដែលត្រូវបានគេចុចពីគេហទំព័រនោះ ត្រឡប់ទៅកាន់ទំព័រណាមួយនៅលើគេហទំព័ររបស់យើង។ ដែលសំដៅដល់ចរាចរគេហទំព័រផ្សេងទៀត (website traffic) ដែលចូលមកគេហទំព័ររបស់យើង។


☄️វាសំខាន់អត់សម្រាប់ SEO?

គុណភាព និងបរិមាណនៃ backlinks អាចជួយឱ្យមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងម៉ាស៊ីនស្វែងរកដូចជា Google និង Bing នេះក៏ព្រោះតែពួកគេចាត់ទុកថា Backlink ជាសូចនាករដែលអ្នកប្រើប្រាស់ចូលចិត្តគេហទំព័ររបស់អ្នក។ ការអនុវត្ត គ្រប់គ្រង និងវិភាគដំណើរការនៃ backlinks គឺជាទិដ្ឋភាពសំខាន់នៃការបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនស្វែងរកនិងជាយុទ្ធសាស្រ្ត #SEO ផងដែរ មិនតែប៉ុណ្ណោះ Links ដែលមាននៅក្នុងផេកគឺសុទ្ធតែដើម្បីផ្តល់គំនិតឬមតិបន្ថែមដល់អ្នកអាន វាជាគន្លឹះសម្រាប់អោយ ម៉ាស៊ីនស្វែងរករបស់ GOOGLE ទទួលស្គាល់ថា backlinks មានទិសដៅត្រឹមត្រូវ និងជាជំនួយដល់ URL ផងដែរ ហើយនេះក៏ជាមូលហេតុដែល backlinks ចង្អុលថាគេហទំព័ររបស់អ្នកទៅម៉ាស៊ីនស្វែងរកថា មាតិកា(Content) របស់អ្នកមានតម្លៃ។ 

យ៉ាងណាមិញ ការភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត គឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើអោយគេហទំព័រនោះកា់តែមានន័យ។ ប្រសិនបើអ្នកមិនមានសកម្មភាពណាមួយដែលអាចជំរុញ backlinks ទេ អ្នកកំពុងមានឱកាសតិចតួចបំផុតក្នុងការកែលម្អចំណាត់ថ្នាក់នៅលើស្វែងរករបស់អ្នក។

✌️ជាការពិតណាស់ #backlinks គឺជាកត្តាដែលធ្វើអោយមានចំណាត់ថ្នាក់(#Rank) ដ៏មានឥទ្ធិពលបំផុត ពួកគេដើរតួនាទីយ៉ាងធំក្នុងភាពជោគជ័យ ឬបរាជ័យនៃគេហទំព័រនីមួយៗ នៅពេលនិយាយអំពីចរាចរណ៍ស្វែងរកសរីរាង្គ(organic search traffic)។ 

ហើយនេះជាអ្វីដែលខ្ញុំធ្លាប់បានសិក្សារ និងបានធ្វើវាពីមុនមក ដើម្បីទទួលបាន Backlinks: 

📍បង្កើតវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម(Social Media Presence) - បង្កើតគណនីបណ្តាញសង្គមដូចជា Facebook, IG, LinkedIn…អ្នកអាចបំពេញព័ត៌មានពាក់ព័ន្ធនៅក្នុងគណនីទាំងនោះ ផ្នែកនៃព័ត៌មាននោះត្រូវតែមានតំណភ្ជាប់គេហទំព័ររបស់អ្នក។

📍ការផ្សព្វផ្សាយទៅកាន់បណ្តាញពត៌មានក្នុងស្រុក (News-Media) - បានតំណភ្ជាប់តាមរយៈការផ្សព្វផ្សាយទៅលើបណ្តាញសារពត៌មានឌីជីថលដូចជាក្រុមហ៊ុន កាសែត ទស្សនាវដ្ដី…។

📍ការចូលរួមក្នុងក្រុមសហគមន៏ (Group) - តំណភ្ជាប់ទទួលបានដូចជា Facebook group, web forum…។

📍ស្វែងរកការទាក់ទង(Mention&Citations) ដែលមិនបានតភ្ជាប់ - នៅពេលដែលអ្នករកឃើញការស្វែងរកដែលបាននិយាយពាក់ពន្ធ តែមិនមានតំណភ្ជាប់ទៅគេហទំព័ររបស់អ្នក វាជារឿងសាមញ្ញក្នុងការផ្ញើសារទំនាក់ទំនងទៅកាន់ម្ចាស់គេហទំព័រ ហើយសុំអោយពួកគេបន្ថែមតំណភ្ជាប់របស់អ្នក។


បើខ្ចិលអានដាក់ Google translate ទៅ😂 ហើយបើដាក់ហើយ មិនយល់មករកអេដមីនមកចាំ Voice អានអោយស្តាប់ xD 🤣



Comments